ជំងឺគ្រុនពោះវៀន

សួស្តីបងប្អូនទាំងអស់គ្នា! តើអ្នកដឹងទេថា តើអ្វីទៅជាជំងឺគ្រុនពោះវៀន? តើជំងឺនេះបង្កដោយមេរោគអ្វី? តើចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយរបៀបណា និងមានអការះដូចម្តេចខ្លះ?

ជំងឺគ្រុនពោះវៀនគឺជាជំងឺស្ថិតក្នុងក្រុមជំងឺឆ្លង ដែលបង្កដោយបាក់តេរីឈ្មោះ Samonella Typhi រឺ Samonella Para​​ typhi ជំងឺនេះភាគច្រើនកើតនៅតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅហើយសើម និងរាតត្បាតខ្លាំងនៅប្រទេសដែលមានលក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់។

លក្ខណះពិសេសរបស់បាក់តេរីនេះគឺ មានតែមនុស្សប៉ុណ្ណោះដែលជាអាចផ្ទុកបាកតេរីនេះបាន ហើយវាចេញមកសរីរាង្គខាងក្រៅតាមរយះលាមក។ ការចម្លងទៅកាន់អ្នកដទៃនោះគឺ អ្នកជំងឺបានបរិភោគអាហារឬទឹកដែលមានផ្ទុកបាក់តេរីនោះ។ បើយើងសួរថាតើបាក់តេរីទៅទុំលើចំណីអាហារបានដោយរបៀបណានោះ ចម្លើយមានដូចជា ការបន្ទបង់ពាសវាលពាសកាលហើយចម្លងទៅកាន់ចំនីអាហារតាមរយះសត្វរុយ ការបន្ទបង់ក្បែរឬដាក់ប្រភពទឹកប្រើប្រាស់ ការលាងសម្អាតដៃមិនបានត្រឹត្រូវបន្ទាប់ពីបន្ទបបន្ទបង់​រួចជាដើម។ ការចម្លងបែបនេះត្រូវបានគេហៅថាការចម្លងពីលាមកទៅកាន់មាត់(fecal-oral routes)

អ្នកដែលងាយឆ្លងជំងឹនេះមានដូចជា អ្នកដែលកំពង់ប្រើប្រាស់ថ្នាំក្រពះមួយចំនូនដែលធ្វើអោយក្រពះបញ្ចេញបរិមានអាស៊ីតតិច ពេលនោះបាក់តេរីមួយភាគធំមិនត្រូវបានសម្លាប់ ឬអ្នកដែលមានជំងឺទាក់ទងនឹងក្រពះរួចបានកាត់ក្រពះចោល ឬអ្នកដែលមានប្រព័ន្ធភាពសាំការពាររាងកាយមិនល្អ​ ល។

រយះពេល៧​​-១៤ថ្ចៃ បន្ទាប់ពីយើងបរិភោគអាហារដែលមានផ្ទុកបាក់តេរីនោះ រាងកាយរបស់យើងនឹងចាប់ផ្តើមលេចចេញនូវអការះមួយចំនួនដូចជា ឈឺក្បាល រសាប់រសល់ឬអស់កំលាំង មិនចង់ញាំចំណីអាហារ ក្តៅខ្លួនឡើងបន្តិចម្តងៗក្នុងរយះពេល៥​-៧ថ្ងៃ សីតុណ្ហភាព៣៩-៤០អង្សារ ឈឺពោះជាពិសេសឈឺនៅផ្នែកខាងស្តាំខាងក្រោម រាគ(ភាគច្រើនកើតទៅលើកុមារ) ក្តៀន(ភាគច្រើនកើតទៅលើមនុស្សវ័យជំទង់) អ្នកជំងឺខ្លះអាចនូវកន្តួលក្រហមតូចៗនៅនឹងទ្រូង ពោះ​ ខ្នង។ ជាមួយការព្យាបាលត្រឹមត្រូវ ជំងឺនេះនឹងជាទៅវិញក្នុងរយះពេលប្រហែល៣ទៅ៤សប្តាហ៍។

លក្ខណះពិសេសមួយចំនួននៃជំងឺនេះគឺ ចំពោះទារកមានសភាពរហ័សក្នុងការលេចចេញនូវអការះជំងឺដូចជា ក្តៅខ្លួន ប្រកាច់ ហើមពោះ ក្អួត ឈឺពោះ រាគ ល និងងាយធ្វើអោយគាត់ងាយនឹងកើតបន្តជំងឺរលាកទងសួត។ ចំពោះកុមារ អការះទាំងនោះមានភាពស្រាលជាងបន្តិច។ ចំណែកមនុស្សចាស់ជរា ការលេចចេញអការះជំងឺមិនច្បាស់លាស់នោះទេ ដែលងាយនឹងប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទ និងបេះដូង-សរសៃឈាម។

ជំងឺនេះអាចលាប់ឡើងវិញបន្ទាប់ពីការព្យាបាលបានធូរស្រាលរយះពេល១ទៅ៣សប្តាហ៍ ហើយមូលហេតអាចទាក់ទងទៅនឹង ការប្រើប្រាស់ថ្នាំមិនត្រឺមត្រូវតាមវិជ្ជបញ្ជារ ឬក៏ប្រព័ន្ធភាពសាំរបស់អ្នកជំងឺចុះខ្សោយជាដើម។

ផលវិបាកនៃជំងឺគ្រុនពោះវៀនមានដូចជា ហូរឈាមក្នុងពោះវៀន ធ្លាយពោះវៀន រលាកសាច់ដុំបេះដូង រលាកថ្លើម រលាកថង់ទឹកប្រម៉ាត់ រលាកសួត រលាកខួរឆ្អឹង​ រលាកស្រោមខួរ​ ឬអាចបង្កជាដុំខ្ទុះផ្សេងៗ​ ល។

វិធីបង្ករដ៏ល្អបំផុតនោះគឺ​ ហូបស្អាត​ ផឺកស្អាត ដោយធ្វើការចម្អិនអោយឆ្អិន ឬដាំអោយពុះមុននឹងហូប។ ការធ្វើអនាម័យអោយបានត្រឹមត្រូវបន្ទាប់ពីបន្ទបង់រួច ជៀសវាងហូបចំណីដែលមានរុយទំ ឬមិនមានអនាម័យ។

បើសិនជាអ្នកទាំងអស់គ្នាមានអការះដូចបានរៀបរាប់ខាងលើ សូមប្រញាប់រុះរាន់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការពិគ្រោះ និងព្យាបាលអោយបានត្រឹមត្រូវ។


ប្រែសម្រួលដោយ: សុខភាព

No comments:

Post a Comment