ផ្លែបឺរគឺជាផ្លែឈើមួយប្រភេទដែលមានអាហារូបត្ថម្ភខ្ពស់។
វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ អាស៊ីដខ្លាញ់ និងប្រូតេអ៊ីន និងមានផ្ទុកនូវជសូដ្យូម
ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូមនិងធាតុផ្សេងៗទៀត។ ជាទូទៅត្រូវបានគេបរិភោគជាផ្លែឈើឆៅ
ហើយក៏អាចត្រូវបានឆ្នៃជាម្ហូបនិងអាហារកំប៉ុងផង។ តោះមើលប្រសិទ្ធភាពនិងតួនាទីរបស់ផ្លែបឺរជាមួយគ្នា!
ថែរក្សាសម្រស់ស្បែក
ផ្លែបឺរ សំបូរទៅដោយវីតាមីន និងប្រេងបន្លែ ហើយគ្រឿងសំអាងមួយចំនូនរបស់មិត្តនារីៗសុទ្ធតែផ្ទុកនូវសារធាតុផ្សំពីផ្លែបឺរ។ សារធាតុចិញ្ចឹមនៅក្នុងផ្លែបឺរអាចជួយបំពេញសំណើមឱ្យស្បែកបានទាន់ពេលវេលា មានប្រសិទ្ធិភាពការពារកម្តៅថ្ងៃនៅរដូវក្តៅ ជម្រះស្បែកចាស់ចេញ ធ្វើអោយស្បែកភ្លឺម៉ត់រលោង។
បន្ថែមសារធាតុចិញ្ចឹម
ប្រេងផ្លែបឺរ គឺជាប្រេងបន្លែដែលមានជីវជាតិខ្ពស់ណាស់
វាអាចបំពេញបន្ថែមរាងកាយជាមួយនឹងប្រូតេអ៊ីនរុក្ខជាតិ អាស៊ីដអាមីណូផ្សេងៗ ហើយក៏អាចឱ្យរាងកាយស្រូបយកសារធាតុរ៉ែនិងសារធាតុផ្សេងៗគ្នាជាច្រើនទៀត។
សារធាតុទាំងនោះងាយស្រូបយកនិងប្រើប្រាស់ដោយរាងកាយ ហើយធ្វើអោយសរីរាង្គរបស់យើងកាន់តែមានភាពប្រសើរឡើង។
ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់
ផ្លែបឺរគឺសំបូរទៅដោយអាស៊ីតគ្លីសេរីក
ប្រូតេអ៊ីន និងវីតាមីន។ សារធាតុទាំងនេះមិនត្រឹមតែធ្វើអោយស្បែកទន់និងមានសំនើម ថែមទាំងជួយបង្រួមរន្ធរោម
ជូយការពារកាំរស្មីព្រះអាទិត្យ ដែលធ្វើអោយស្បែកខ្មៅនិងរលាក។ប្រេងដែលចម្រាញ់ចេញពីគ្រាប់បឺរសំបូរទៅដោយសារធាតុចិញ្ចឹមសំបូរទៅដោយវីតាមីនអ៊ី
ម៉ាញ៉េស្យូម អាស៊ីតលីណូលីក និងអាស៊ីតខ្លាញ់សំខាន់ៗដែលជួយពង្រឹងដល់ភ្នាសកោសិកា និងពន្យារភាពចាស់នៃកោសិកាស្បែក។
ប្រែសម្រួលដោយ: សុខភាព
No comments:
Post a Comment