អត្ថប្រយោជន៍របស់ដំឡូងជ្វា

តើអ្នកដឹងពីអត្ថប្រយោជន៍របស់ដំឡូងជ្វាទេ? 

 ដំឡូងជ្វា ជាអាហារដែលត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅលើពិភពលោក វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាវត្ថុធាតុដើមសម្រាប់ធ្វើថ្នាំដ៏មានប្រសិទ្ទិភាពទៀតផង។ 
តើការបរិភោគដំឡូងជ្វា មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយរបស់យើង?ថ្ងៃនេះខ្ញុំនឹងចែករំលែកដល់អ្នកនូវចំណេះដឹងអំពីប្រសិទ្ធភាពនៃដំឡូងជ្វានិងវិធីសាស្ត្របរិភោគ។ 
                                         


បន្ថែមនូវសារធាតុចិញ្ចឹម
ដំឡូងជ្វាមានផ្តុកសារធាតុចិញ្ចឹមជាច្រើនដូចជា ស្ករ ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងជាតិរ៉ែជាច្រើន ដែលអាចស្រូបយកដោយរាងកាយមនុស្សយើង ហើយបង្ការការពាររាង្គកាយពីជំងងឺកង្វះអាហារូបត្ថម្ភ។ 


ជួយសម្រួលដល់ការបត់ជើងធំ
បន្ទាប់ពីដំឡូងជ្វាត្រូវបានចម្អិន ឬចំហុយរួច ម្សៅដែលមានក្នុងដំឡូងនឹងប្រែប្រួល ហើយបង្កើតនូវជាតិសរសៃកាន់តែច្រើន(ច្រើនជាង៤០%) ដែលវាអាចជួយជម្រុញចលនាពោះវៀនហើយធ្វើអោយយើងបត់ជើង។  

ជួយអោយប្រព័ន្ធការពាររាង្គកាយកាន់តែរឹងមាំ
ដំឡូងជ្វាមានផ្ទុកនូវជាតិប្រូតេអ៊ីនយ៉ាងច្រើន ដែលអាចការពារការធ្វើឱ្យខូចដល់ជាលិកានៃថ្លើមនិងតម្រងនោមធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់ប្រសើរឡើង ហើយក៏អាចការពារយើងពីជំងឺកូឡាជែន។ សារធាតុរ៉ែដែលមាននៅក្នុងដំឡូងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងជាតិរ៉ែក្នុងខ្លួនយើងផងដែរ។ កាល់ស្យូមនិងម៉ាញ៉េស្យូមដែលមានក្នុងដំឡូងជ្វាក៏អាចការពារយើងពីជំងឺពុកឆ្អឹងផងដែរ។ 

ជួយបញ្ចុះសម្ពាធឈាម
ដំឡូងជ្វា សម្បូរទៅដោយប៉ូតាស្យូមដែលជារ៉ែដ៏សំខាន់ដែលរាង្គកាយត្រូវការ។ ដោយសារតែប៉ូតាស្យូមនិងសូដ្យូមគឺជាធាតុសំខាន់ដែលជះឥទ្ធិពលដល់សម្ពាធឈាម។ នៅពេលអ្នកទទួលទានប៉ូតាស្យូមគ្រប់គ្រាន់វានឹងជួយជំរុញដល់ការបញ្ចេញជាតិសូដ្យូមលើសនៅក្នុងឈាម ហើយជួយសម្រួលអោយសំពាធឈាមចុះ។ ការទទួលទានអាហារដែលសំបូរទៅដោយប៉ូតាស្យូមក៏នឹងជួយលើកកម្ពស់តុល្យភាពកម្រិតជាតិរ៉ែក្នុងរាងកាយផងដែរ។ 

ជួយអោយជាតិស្ករក្នុងឈាមធ្លាក់ចុះ
ដំឡូងជ្វាមានផ្ទុកសារជាតិ selenium ដែលអាចគ្រប់គ្រងជាតិស្ករក្នុងឈាម។ បន្ទាប់ពីអ្នកជម្ងឺទឹកនោមផ្អែមបានទទួលទានដំឡូងជ្វា វាជួយធ្វើអោយកាន់តែប្រសើរឡើងនូវការប្រើប្រាស់អាំងស៊ុយលីននៅក្នុងរាងកាយ។ ហើយអាចពន្យាពេលការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហាររួច។ 
ថែរក្សាសម្រស់
ដំឡូងជ្វាមានផ្ទុកសារធាតុស្រដៀងទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនដែលមានមុខងារថែរក្សាស្បែកឱ្យស្អាត កាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្រោមស្បែក និងជួយសំណើមស្បែក ប្រឆាំងនឹងស្នាមជ្រាវជ្រួញ ។ 

ពន្យាភាពចាស់
វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ ប្រូតេអ៊ីន លីសស៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយកាន់តែប្រសើរឡើង។  

ជួយសម្រកទំងន់
បន្ទាប់ពីជាតិសរសៃដែលមាននៅក្នុងដំឡុងចូលក្នុងពោះវៀន វាជួយសម្អាតជាតិពុល និងកាកសំណល់ក្នុងពោះវៀន។ ជាតិវីតាមីនជួយបង្កើតកោសិកាថ្មីៗនៅក្នុងពោះវៀន និងជំរុញការរំលាយអាហារ។  

ប្រែសម្រួលដោយ​ : សុខភាព

No comments:

Post a Comment