ញ៉ាំតិចហើយនៅតែមិនស្គមមែនទេ? សូមប្រយ័ត្នចំពោះ“ អាហារសម្រកទំងន់” ទាំង ៦ មុខនេះដែលធ្វើឱ្យអ្នកកាន់តែញាំកាន់តែធាត់!
ទឹកដោះគោជូរ
ប្រសិនបើអ្នកចង់ស្រកទំងន់ដោយផឹកទឹកដោះគោជូរជំនួសការញាំអាហារ នោះអ្នកអាចឈានជើងចូលរណ្តៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការសម្រកទម្ងន់!ទឹកដោះគោជូរភាគច្រើននៅលើទីផ្សារតែងមានរសជាតិឈ្ងុយឆ្ងាញ់ ដែលកើតចេញពីការបន្ថែមនូវសារធាតុបន្ថែមរសជាតិនិងក្លិន បូកផ្សំជាមួយជាតិស្ករ ដែលធ្វើអោយទឹកដោះគោជូរក្លាយទៅជាបង្អែមមួយប្រភេទ។ បើនិយាយតែពីបរិមាណស្ករដែលមានក្នងុទឹកដោះគោជូរគឺច្រើនជាង ៨% ហើយទឹកដោះគោជូររសជាតិផ្លែឈើខ្លះខ្ពស់ដល់ទៅ ១៤% ។ទឹកដោះគោជូរដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះ មិនត្រឹមតែមិនជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែជម្រុញអោយយើងងាយនឹងធាត់ថែមទៀត ដោយសារតែបរិមានជាតិស្ករដ៏ខ្ពស់របស់វា។
នំប៉័ងស្រូវសាលីមិនសុទ្ធ
មនុស្សជាច្រើនតែងយល់ថា នំប៉័ងស្រូវសាលីសុទ្ធជាផលិតផលសម្រកទម្ងន់ល្អ ដែលមានកាឡូរីទាប។នំប៉័ងស្រូវសាលីសុទ្ធពិតប្រាកដ ត្រូវមានបរិមានម្សៅស្រូវសាលីលើសពីពាក់កណ្តាល។ ប៉ុន្តែអ្នកលក់ភាគច្រើនបានបន្ថយនូវបរិមានស្រូវសាលីដើម្បីអោយនំបុ័ងទន់ គួបផ្សំនឹងការបន្ថែមនូវម្សៅស្ករស ក្រែម សារធាតុបន្ថែមរសជាតិដើម្បីអោយរស់ជាតិឆ្ងាញ់ជាងមុន។ទូទៅនំប៉័ងទាំងនោះមានបរិមាណកាឡូរីចាប់ពី ២៣០kcal ដល់ ២៩០kcal / ១០០ក្រាមដែលខ្ពស់ជាងអង្ករនិងនំប៉ាវអត់ស្នូល។

បន្លែ ផ្លែឈើគ្រាមមួយចំនួន
អ្នកប្រហែលជាគិតថា បន្លែ ផ្លែឈើគ្រាមទាំងនោះ ពិតជាអាចសម្រកទំងន់និងមានជីវជាតិ។តែអ្នកត្រូវដឹងថា ដើម្បីអោយបន្លែផ្លែឈើទាំងនោះស្រួយ វាត្រូឆ្លងកាត់ការបំពង។ ជាទូទៅខ្លាញ់ដែលមានក្នុងបន្លែមានប្រហែល ១%ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយកទៅបំពងបរិមានខ្លាញ់អាចឡើងពី ១០% ទៅ ១៥% ។ទន្ទឹមនឹងនេះអ្នកលក់ក៏នឹងលាយថែមនូវសារធាតុបន្ថែមរសជាតិផ្សេងៗដូចជា ស្ករ ម្សៅឈ្ងុយ ល។ ដូច្នោះមុននឹងទិញត្រូវពិនិត្យមើលបរិមានគ្រឿងផ្សំអោយបានត្រឹមត្រវ។
សាឡាត់(ញាំបន្លែ)
បន្ទាប់ពីអានបន្លែ ផ្លែឈើគ្រាមហើយ អ្នកប្រហែលជាគិតថាសាឡាត់គឺគួរឱ្យទុកចិត្តបំផុតក្នុងការសម្រកទំងន់ហើយមើលទៅ។ វាជាការពិតដែលថាប្រសិនបើអ្នកញ៉ាំបែបន្លែសុទ្ធគឺល្អសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែបញ្ហាគឺថាបន្លែសុទ្ធមិនមានរសជាតិឈ្ងុយឆ្ងាញ់នោះតែ ពេលនោះអ្នកនឹងគិតថាបើលាយទឹកសាឡាត់ខ្លះនឹងមានរសជាតិឆ្ងាញ់។ ប៉ុន្តែទឹក mayonnaise ប្រេងល្ង ឬក៏ដំណាប់ទាំងនោះសុទ្ទតែមានសារជាតិធ្វើអោយធាត់ខ្ពស់។ បន្លែមួយចាន + ទឺកសាឡាត់បីស្លាបព្រា ស្មើរនឹងmilk teaមួយកែវ។
នំគ្រាប់ធញ្ញជាតិ
ដោយសារតែវាសំបូរទៅដោយជាតិសរសៃ ចំណីអាហារគ្រាប់ធញ្ញជាតិតែងតែត្រូវបានគេចាត់ទុកថាជាអាហារងាយឆ្អែត។ នំគ្រាប់ធញ្ញជាតិមានជាតិសរសៃច្រើនប៉ុន្តែវាក៏មានជាតិខ្លាញ់ និងស្ករខ្ពស់ផងដែរ។នំគ្រាប់ធញ្ញជាតិ ១០០ ក្រាម មានខ្លាញ់ ៣៣ ក្រាមដែលស្មើនឹងការបរិភោគនំគ្រាមមួយដុំ។
បញ្ជក់ អាហារទាំងនេះពិតជាមិនល្អសម្រាប់អ្នកសម្រកទំងន់ តែមិនមែនបានន័យថាមិនអាចបរិភោគបាននោះទេ។
No comments:
Post a Comment