អត្ថប្រយោជន៍របស់ដំឡូងជ្វា

តើអ្នកដឹងពីអត្ថប្រយោជន៍របស់ដំឡូងជ្វាទេ? 

 ដំឡូងជ្វា ជាអាហារដែលត្រូវបានគេដាំដុះយ៉ាងទូលំទូលាយនៅលើពិភពលោក វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាវត្ថុធាតុដើមសម្រាប់ធ្វើថ្នាំដ៏មានប្រសិទ្ទិភាពទៀតផង។ 
តើការបរិភោគដំឡូងជ្វា មានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយរបស់យើង?ថ្ងៃនេះខ្ញុំនឹងចែករំលែកដល់អ្នកនូវចំណេះដឹងអំពីប្រសិទ្ធភាពនៃដំឡូងជ្វានិងវិធីសាស្ត្របរិភោគ។ 
                                         


បន្ថែមនូវសារធាតុចិញ្ចឹម
ដំឡូងជ្វាមានផ្តុកសារធាតុចិញ្ចឹមជាច្រើនដូចជា ស្ករ ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងជាតិរ៉ែជាច្រើន ដែលអាចស្រូបយកដោយរាងកាយមនុស្សយើង ហើយបង្ការការពាររាង្គកាយពីជំងងឺកង្វះអាហារូបត្ថម្ភ។ 


ជួយសម្រួលដល់ការបត់ជើងធំ
បន្ទាប់ពីដំឡូងជ្វាត្រូវបានចម្អិន ឬចំហុយរួច ម្សៅដែលមានក្នុងដំឡូងនឹងប្រែប្រួល ហើយបង្កើតនូវជាតិសរសៃកាន់តែច្រើន(ច្រើនជាង៤០%) ដែលវាអាចជួយជម្រុញចលនាពោះវៀនហើយធ្វើអោយយើងបត់ជើង។  

ជួយអោយប្រព័ន្ធការពាររាង្គកាយកាន់តែរឹងមាំ
ដំឡូងជ្វាមានផ្ទុកនូវជាតិប្រូតេអ៊ីនយ៉ាងច្រើន ដែលអាចការពារការធ្វើឱ្យខូចដល់ជាលិកានៃថ្លើមនិងតម្រងនោមធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់ប្រសើរឡើង ហើយក៏អាចការពារយើងពីជំងឺកូឡាជែន។ សារធាតុរ៉ែដែលមាននៅក្នុងដំឡូងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងជាតិរ៉ែក្នុងខ្លួនយើងផងដែរ។ កាល់ស្យូមនិងម៉ាញ៉េស្យូមដែលមានក្នុងដំឡូងជ្វាក៏អាចការពារយើងពីជំងឺពុកឆ្អឹងផងដែរ។ 

ជួយបញ្ចុះសម្ពាធឈាម
ដំឡូងជ្វា សម្បូរទៅដោយប៉ូតាស្យូមដែលជារ៉ែដ៏សំខាន់ដែលរាង្គកាយត្រូវការ។ ដោយសារតែប៉ូតាស្យូមនិងសូដ្យូមគឺជាធាតុសំខាន់ដែលជះឥទ្ធិពលដល់សម្ពាធឈាម។ នៅពេលអ្នកទទួលទានប៉ូតាស្យូមគ្រប់គ្រាន់វានឹងជួយជំរុញដល់ការបញ្ចេញជាតិសូដ្យូមលើសនៅក្នុងឈាម ហើយជួយសម្រួលអោយសំពាធឈាមចុះ។ ការទទួលទានអាហារដែលសំបូរទៅដោយប៉ូតាស្យូមក៏នឹងជួយលើកកម្ពស់តុល្យភាពកម្រិតជាតិរ៉ែក្នុងរាងកាយផងដែរ។ 

ជួយអោយជាតិស្ករក្នុងឈាមធ្លាក់ចុះ
ដំឡូងជ្វាមានផ្ទុកសារជាតិ selenium ដែលអាចគ្រប់គ្រងជាតិស្ករក្នុងឈាម។ បន្ទាប់ពីអ្នកជម្ងឺទឹកនោមផ្អែមបានទទួលទានដំឡូងជ្វា វាជួយធ្វើអោយកាន់តែប្រសើរឡើងនូវការប្រើប្រាស់អាំងស៊ុយលីននៅក្នុងរាងកាយ។ ហើយអាចពន្យាពេលការកើនឡើងនៃជាតិស្ករក្នុងឈាមបន្ទាប់ពីទទួលទានអាហាររួច។ 
ថែរក្សាសម្រស់
ដំឡូងជ្វាមានផ្ទុកសារធាតុស្រដៀងទៅនឹងអរម៉ូនអ៊ឹស្ត្រូសែនដែលមានមុខងារថែរក្សាស្បែកឱ្យស្អាត កាត់បន្ថយការប្រមូលផ្តុំជាតិខ្លាញ់ក្រោមស្បែក និងជួយសំណើមស្បែក ប្រឆាំងនឹងស្នាមជ្រាវជ្រួញ ។ 

ពន្យាភាពចាស់
វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ ប្រូតេអ៊ីន លីសស៊ីន និងសារធាតុចិញ្ចឹមផ្សេងៗទៀត ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយកាន់តែប្រសើរឡើង។  

ជួយសម្រកទំងន់
បន្ទាប់ពីជាតិសរសៃដែលមាននៅក្នុងដំឡុងចូលក្នុងពោះវៀន វាជួយសម្អាតជាតិពុល និងកាកសំណល់ក្នុងពោះវៀន។ ជាតិវីតាមីនជួយបង្កើតកោសិកាថ្មីៗនៅក្នុងពោះវៀន និងជំរុញការរំលាយអាហារ។  

ប្រែសម្រួលដោយ​ : សុខភាព

អាហារ៥ប្រភេទ មិនល្អសម្រាប់អ្នកកំពុងសម្រកទំងន់

ញ៉ាំតិចហើយនៅតែមិនស្គមមែនទេ? សូមប្រយ័ត្នចំពោះ“ អាហារសម្រកទំងន់” ទាំង ៦ មុខនេះដែលធ្វើឱ្យអ្នកកាន់តែញាំកាន់តែធាត់!

ទឹកដោះគោជូរ
ប្រសិនបើអ្នកចង់ស្រកទំងន់ដោយផឹកទឹកដោះគោជូរជំនួសការញាំអាហារ នោះអ្នកអាចឈានជើងចូលរណ្តៅដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការសម្រកទម្ងន់!ទឹកដោះគោជូរភាគច្រើននៅលើទីផ្សារតែងមានរសជាតិឈ្ងុយឆ្ងាញ់​ ដែលកើតចេញពីការបន្ថែមនូវសារធាតុបន្ថែមរសជាតិនិងក្លិន បូកផ្សំជាមួយជាតិស្ករ ដែលធ្វើអោយទឹកដោះគោជូរក្លាយទៅជាបង្អែមមួយប្រភេទ។ បើនិយាយតែពីបរិមាណស្ករដែលមានក្នងុទឹកដោះគោជូរគឺច្រើនជាង ៨% ហើយទឹកដោះគោជូររសជាតិផ្លែឈើខ្លះខ្ពស់ដល់ទៅ ១៤% ។ទឹកដោះគោជូរដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះ មិនត្រឹមតែមិនជួយសម្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាកាន់តែជម្រុញអោយយើងងាយនឹងធាត់ថែមទៀត ដោយសារតែបរិមានជាតិស្ករដ៏ខ្ពស់របស់វា។


នំប៉័ងស្រូវសាលីមិនសុទ្ធ
មនុស្សជាច្រើនតែងយល់ថា នំប៉័ងស្រូវសាលីសុទ្ធជាផលិតផលសម្រកទម្ងន់ល្អ ដែលមានកាឡូរីទាប។នំប៉័ងស្រូវសាលីសុទ្ធពិតប្រាកដ ត្រូវមានបរិមានម្សៅស្រូវសាលីលើសពីពាក់កណ្តាល។ ប៉ុន្តែអ្នកលក់ភាគច្រើនបានបន្ថយនូវបរិមានស្រូវសាលីដើម្បីអោយនំបុ័ងទន់ គួបផ្សំនឹងការបន្ថែមនូវម្សៅស្ករស ក្រែម សារធាតុបន្ថែមរសជាតិដើម្បីអោយរស់ជាតិឆ្ងាញ់ជាងមុន។ទូទៅនំប៉័ងទាំងនោះមានបរិមាណកាឡូរីចាប់ពី ២៣០kcal ដល់ ២៩០kcal / ១០០ក្រាមដែលខ្ពស់ជាងអង្ករនិងនំប៉ាវអត់ស្នូល។ 

បន្លែ ផ្លែឈើគ្រាមមួយចំនួន
អ្នកប្រហែលជាគិតថា បន្លែ ផ្លែឈើគ្រាមទាំងនោះ​​ ពិតជាអាចសម្រកទំងន់និងមានជីវជាតិ។តែអ្នកត្រូវដឹងថា ដើម្បីអោយបន្លែផ្លែឈើទាំងនោះស្រួយ វាត្រូឆ្លងកាត់ការបំពង។ ជាទូទៅខ្លាញ់ដែលមានក្នុងបន្លែមានប្រហែល ១%ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយកទៅបំពងបរិមានខ្លាញ់អាចឡើងពី ១០% ទៅ ១៥% ។ទន្ទឹមនឹងនេះអ្នកលក់ក៏នឹងលាយថែមនូវសារធាតុបន្ថែមរសជាតិផ្សេងៗដូចជា ស្ករ​ ម្សៅឈ្ងុយ ល។ ដូច្នោះមុននឹងទិញត្រូវពិនិត្យមើលបរិមានគ្រឿងផ្សំអោយបានត្រឹមត្រវ។ 

                                                

សាឡាត់(ញាំបន្លែ)
បន្ទាប់ពីអានបន្លែ ផ្លែឈើគ្រាមហើយ អ្នកប្រហែលជាគិតថាសាឡាត់គឺគួរឱ្យទុកចិត្តបំផុតក្នុងការសម្រកទំងន់ហើយមើលទៅ។ វាជាការពិតដែលថាប្រសិនបើអ្នកញ៉ាំបែបន្លែសុទ្ធគឺល្អសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែបញ្ហាគឺថាបន្លែសុទ្ធមិនមានរសជាតិឈ្ងុយឆ្ងាញ់នោះតែ ពេលនោះអ្នកនឹងគិតថាបើលាយទឹកសាឡាត់ខ្លះនឹងមានរសជាតិឆ្ងាញ់។ ប៉ុន្តែទឹក mayonnaise ប្រេងល្ង ឬក៏ដំណាប់ទាំងនោះសុទ្ទតែមានសារជាតិធ្វើអោយធាត់ខ្ពស់។ បន្លែមួយចាន + ទឺកសាឡាត់បីស្លាបព្រា ស្មើរនឹងmilk teaមួយកែវ។ 

                                          

នំគ្រាប់ធញ្ញជាតិ
ដោយសារតែវាសំបូរទៅដោយជាតិសរសៃ ចំណីអាហារគ្រាប់ធញ្ញជាតិតែងតែត្រូវបានគេចាត់ទុកថាជាអាហារងាយឆ្អែត។ នំគ្រាប់ធញ្ញជាតិមានជាតិសរសៃច្រើនប៉ុន្តែវាក៏មានជាតិខ្លាញ់ និងស្ករខ្ពស់ផងដែរ។នំគ្រាប់ធញ្ញជាតិ ១០០ ក្រាម មានខ្លាញ់ ៣៣ ក្រាមដែលស្មើនឹងការបរិភោគនំគ្រាមមួយដុំ។  

                                          

បញ្ជក់ អាហារទាំងនេះពិតជាមិនល្អសម្រាប់អ្នកសម្រកទំងន់​ តែមិនមែនបានន័យថាមិនអាចបរិភោគបាននោះទេ។




អត្ថប្រយោជន៍របស់ផ្លែបឺរ

ផ្លែបឺរគឺជាផ្លែឈើមួយប្រភេទដែលមានអាហារូបត្ថម្ភខ្ពស់។ វាមានផ្ទុកនូវវីតាមីនជាច្រើនប្រភេទ អាស៊ីដខ្លាញ់ និងប្រូតេអ៊ីន និងមានផ្ទុកនូវជសូដ្យូម ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូមនិងធាតុផ្សេងៗទៀត។ ជាទូទៅត្រូវបានគេបរិភោគជាផ្លែឈើឆៅ ហើយក៏អាចត្រូវបានឆ្នៃជាម្ហូបនិងអាហារកំប៉ុងផង។ តោះមើលប្រសិទ្ធភាពនិងតួនាទីរបស់ផ្លែបឺរជាមួយគ្នា!

ថែរក្សាសម្រស់ស្បែក

ផ្លែបឺរ សំបូរទៅដោយវីតាមីន និងប្រេងបន្លែ ហើយគ្រឿងសំអាងមួយចំនូនរបស់មិត្តនារីៗសុទ្ធតែផ្ទុកនូវសារធាតុផ្សំពីផ្លែបឺរ។ សារធាតុចិញ្ចឹមនៅក្នុងផ្លែបឺរអាចជួយបំពេញសំណើមឱ្យស្បែកបានទាន់ពេលវេលា មានប្រសិទ្ធិភាពការពារកម្តៅថ្ងៃនៅរដូវក្តៅ ជម្រះស្បែកចាស់ចេញ ធ្វើអោយស្បែកភ្លឺម៉ត់រលោង។  


បន្ថែមសារធាតុចិញ្ចឹម

ប្រេងផ្លែបឺរ​ គឺជាប្រេងបន្លែដែលមានជីវជាតិខ្ពស់ណាស់ វាអាចបំពេញបន្ថែមរាងកាយជាមួយនឹងប្រូតេអ៊ីនរុក្ខជាតិ ​ អាស៊ីដអាមីណូផ្សេងៗ ហើយក៏អាចឱ្យរាងកាយស្រូបយកសារធាតុរ៉ែនិងសារធាតុផ្សេងៗគ្នាជាច្រើនទៀត។ សារធាតុទាំងនោះងាយស្រូបយកនិងប្រើប្រាស់ដោយរាងកាយ ហើយធ្វើអោយសរីរាង្គរបស់យើងកាន់តែមានភាពប្រសើរឡើង។  


ប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងភាពចាស់

ផ្លែបឺរគឺសំបូរទៅដោយអាស៊ីតគ្លីសេរីក ប្រូតេអ៊ីន និងវីតាមីន។ សារធាតុទាំងនេះមិនត្រឹមតែធ្វើអោយស្បែកទន់និងមានសំនើម ថែមទាំងជួយបង្រួមរន្ធរោម ជូយការពារកាំរស្មីព្រះអាទិត្យ ដែលធ្វើអោយស្បែកខ្មៅនិងរលាក។ប្រេងដែលចម្រាញ់ចេញពីគ្រាប់បឺរសំបូរទៅដោយសារធាតុចិញ្ចឹមសំបូរទៅដោយវីតាមីនអ៊ី ម៉ាញ៉េស្យូម អាស៊ីតលីណូលីក និងអាស៊ីតខ្លាញ់សំខាន់ៗដែលជួយពង្រឹងដល់ភ្នាសកោសិកា និងពន្យារភាពចាស់នៃកោសិកាស្បែក។


ប្រែសម្រួលដោយ: សុខភាព


ជំងឺគ្រុនពោះវៀន

សួស្តីបងប្អូនទាំងអស់គ្នា! តើអ្នកដឹងទេថា តើអ្វីទៅជាជំងឺគ្រុនពោះវៀន? តើជំងឺនេះបង្កដោយមេរោគអ្វី? តើចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយរបៀបណា និងមានអការះដូចម្តេចខ្លះ?

ជំងឺគ្រុនពោះវៀនគឺជាជំងឺស្ថិតក្នុងក្រុមជំងឺឆ្លង ដែលបង្កដោយបាក់តេរីឈ្មោះ Samonella Typhi រឺ Samonella Para​​ typhi ជំងឺនេះភាគច្រើនកើតនៅតំបន់ត្រូពិចដែលមានអាកាសធាតុក្តៅហើយសើម និងរាតត្បាតខ្លាំងនៅប្រទេសដែលមានលក្ខខណ្ឌអនាម័យមិនគ្រប់គ្រាន់។

លក្ខណះពិសេសរបស់បាក់តេរីនេះគឺ មានតែមនុស្សប៉ុណ្ណោះដែលជាអាចផ្ទុកបាកតេរីនេះបាន ហើយវាចេញមកសរីរាង្គខាងក្រៅតាមរយះលាមក។ ការចម្លងទៅកាន់អ្នកដទៃនោះគឺ អ្នកជំងឺបានបរិភោគអាហារឬទឹកដែលមានផ្ទុកបាក់តេរីនោះ។ បើយើងសួរថាតើបាក់តេរីទៅទុំលើចំណីអាហារបានដោយរបៀបណានោះ ចម្លើយមានដូចជា ការបន្ទបង់ពាសវាលពាសកាលហើយចម្លងទៅកាន់ចំនីអាហារតាមរយះសត្វរុយ ការបន្ទបង់ក្បែរឬដាក់ប្រភពទឹកប្រើប្រាស់ ការលាងសម្អាតដៃមិនបានត្រឹត្រូវបន្ទាប់ពីបន្ទបបន្ទបង់​រួចជាដើម។ ការចម្លងបែបនេះត្រូវបានគេហៅថាការចម្លងពីលាមកទៅកាន់មាត់(fecal-oral routes)

អ្នកដែលងាយឆ្លងជំងឹនេះមានដូចជា អ្នកដែលកំពង់ប្រើប្រាស់ថ្នាំក្រពះមួយចំនូនដែលធ្វើអោយក្រពះបញ្ចេញបរិមានអាស៊ីតតិច ពេលនោះបាក់តេរីមួយភាគធំមិនត្រូវបានសម្លាប់ ឬអ្នកដែលមានជំងឺទាក់ទងនឹងក្រពះរួចបានកាត់ក្រពះចោល ឬអ្នកដែលមានប្រព័ន្ធភាពសាំការពាររាងកាយមិនល្អ​ ល។

រយះពេល៧​​-១៤ថ្ចៃ បន្ទាប់ពីយើងបរិភោគអាហារដែលមានផ្ទុកបាក់តេរីនោះ រាងកាយរបស់យើងនឹងចាប់ផ្តើមលេចចេញនូវអការះមួយចំនួនដូចជា ឈឺក្បាល រសាប់រសល់ឬអស់កំលាំង មិនចង់ញាំចំណីអាហារ ក្តៅខ្លួនឡើងបន្តិចម្តងៗក្នុងរយះពេល៥​-៧ថ្ងៃ សីតុណ្ហភាព៣៩-៤០អង្សារ ឈឺពោះជាពិសេសឈឺនៅផ្នែកខាងស្តាំខាងក្រោម រាគ(ភាគច្រើនកើតទៅលើកុមារ) ក្តៀន(ភាគច្រើនកើតទៅលើមនុស្សវ័យជំទង់) អ្នកជំងឺខ្លះអាចនូវកន្តួលក្រហមតូចៗនៅនឹងទ្រូង ពោះ​ ខ្នង។ ជាមួយការព្យាបាលត្រឹមត្រូវ ជំងឺនេះនឹងជាទៅវិញក្នុងរយះពេលប្រហែល៣ទៅ៤សប្តាហ៍។

លក្ខណះពិសេសមួយចំនួននៃជំងឺនេះគឺ ចំពោះទារកមានសភាពរហ័សក្នុងការលេចចេញនូវអការះជំងឺដូចជា ក្តៅខ្លួន ប្រកាច់ ហើមពោះ ក្អួត ឈឺពោះ រាគ ល និងងាយធ្វើអោយគាត់ងាយនឹងកើតបន្តជំងឺរលាកទងសួត។ ចំពោះកុមារ អការះទាំងនោះមានភាពស្រាលជាងបន្តិច។ ចំណែកមនុស្សចាស់ជរា ការលេចចេញអការះជំងឺមិនច្បាស់លាស់នោះទេ ដែលងាយនឹងប៉ះពាល់ទៅដល់ប្រព័ន្ធប្រសាទ និងបេះដូង-សរសៃឈាម។

ជំងឺនេះអាចលាប់ឡើងវិញបន្ទាប់ពីការព្យាបាលបានធូរស្រាលរយះពេល១ទៅ៣សប្តាហ៍ ហើយមូលហេតអាចទាក់ទងទៅនឹង ការប្រើប្រាស់ថ្នាំមិនត្រឺមត្រូវតាមវិជ្ជបញ្ជារ ឬក៏ប្រព័ន្ធភាពសាំរបស់អ្នកជំងឺចុះខ្សោយជាដើម។

ផលវិបាកនៃជំងឺគ្រុនពោះវៀនមានដូចជា ហូរឈាមក្នុងពោះវៀន ធ្លាយពោះវៀន រលាកសាច់ដុំបេះដូង រលាកថ្លើម រលាកថង់ទឹកប្រម៉ាត់ រលាកសួត រលាកខួរឆ្អឹង​ រលាកស្រោមខួរ​ ឬអាចបង្កជាដុំខ្ទុះផ្សេងៗ​ ល។

វិធីបង្ករដ៏ល្អបំផុតនោះគឺ​ ហូបស្អាត​ ផឺកស្អាត ដោយធ្វើការចម្អិនអោយឆ្អិន ឬដាំអោយពុះមុននឹងហូប។ ការធ្វើអនាម័យអោយបានត្រឹមត្រូវបន្ទាប់ពីបន្ទបង់រួច ជៀសវាងហូបចំណីដែលមានរុយទំ ឬមិនមានអនាម័យ។

បើសិនជាអ្នកទាំងអស់គ្នាមានអការះដូចបានរៀបរាប់ខាងលើ សូមប្រញាប់រុះរាន់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការពិគ្រោះ និងព្យាបាលអោយបានត្រឹមត្រូវ។


ប្រែសម្រួលដោយ: សុខភាព